chhunla168
Jul 27, 2024
ដំណើរកំសាន្ត
អឺរ៉ុប ជាក្តីស្រម៉ៃរបស់មនុស្សជាច្រើន ជាពិសេសយុវវ័យ ទាំងឡាយ ជាពិសេស ប្រទេសបារាំង និងស្វីស តែទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងឡាយនៅក្នុងអឺរ៉ុប មានភាពស្រស់ស្អាត និងភាពពិសេសរាងៗខ្លួន។ ដូច្នេះហើយ ពួកយើងបានសម្រេចរើសយក ៥ ប្រទេស សម្រាប់ដំណើរកំសាន្តរបស់យើងលើកនេះ។ តោះទៅតាមដានជាមួយគ្នា
ពីជនបទនៃប្រទេសកម្ពុជា ខេត្តបន្ទាយមានជ័យ យើងធ្វើដំណើរ ទៅទីក្រុងបាងកក ដើម្បីឡើងយន្តហោះពីព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ (BKK) ទៅកាន់ប្រទេសសឹង្ហបុរី (SNG) ហើយបន្តដំណើរពីសឹង្ហបុរី ទៅព្រលានយន្តហោះហ្សាលដឺហ្គោល (CDG) ទីក្រុងប៉ារីស ប្រទេសបារាំង 🇫🇷
ដល់ហើយបងប្អូន ដល់ប៉ារីស ម៉ោង ០៧:០៥ នាទី ព្រឹក
មកដល់ប៉ារីស
ថតរូបលេងបន្តិចសិន មុនធ្វើដំណើរទៅរក Tour Eiffle
Like