ប្រជាជនកម្ពុជាដែលចូលមកព្យាបាលជំងឺនៅប្រទេសថៃភាគច្រើន ដោយអត់មានត្រូវការវីសាទេ ដែលអាចស្នាក់នៅបានដល់ទៅ ១៤ ថ្ងៃ។ យ៉ាងណាមិញប្រសិនបើការព្យាបាលត្រូវការស្នាក់នៅយូរជាងនេះ យើងក៏អាចស្នើរសុំស្នាក់នៅបន្ត (បន្តវីសា) បានលើសពីនេះតាមស្ថានភាពជាក់ស្តែង។ របៀបបន្តវីសាយ៉ាងណានោះនឹងបកស្រាយនៅខាងក្រោម តាមលំដាប់លំដោយ។
ការពិតមួយចំនួនដែលទាក់ទងការបន្តវីសា
១. ការបន្តវីសាអាចស្នើសុំបានមុនថ្ងៃផុតកំណត់ ២ សប្តាហ៍
២. ការស្នើសុំបន្តអាចបានសម្រាប់អ្នកជំងឺម្នាក់ និងអ្នកមើលថែអ្នកជំងឺ ១ នាក់ រឺមិនលើសពី ៣ នាក់ សម្រាប់ កូន ប្តីរឺប្រពន្ធប៉ុណ្ណោះ
៣. សម្រាប់អ្នកមើលថែអ្នកជំងឺ ១ នាក់ មិនចាំបាច់ឯកសារបញ្ជាក់ពីស្ថានទូតឡើយ
៤. សម្រាប់អ្នកមើលថែអ្នកជំងឺលើសពី ១ នាក់ ចាំបាច់ត្រូវការឯកសារបញ្ជាក់ពីស្ថានទូត
៥. អ្នកជំងឺដែលមិនអាចដើរបាន រឺពិបាកក្នុងការធ្វើដំណើរ អាចឲ្យអ្នកមើលថែទៅបន្តឲ្យបាន
ឯកសារត្រូវការ
ករណីអ្នកជំងឺអាចទៅបន្តវីសាខ្លួនឯងបាន
១. ឯកសារបញ្ជាក់ពីវេជ្ជបណ្ឌិត (Medical Certificate) ដោយក្នុងលិខិតត្រូវមានពត៌មានសំខាន់ៗដូចជា
- ជំងឺដែលកំពុងព្យាបាល (Diagnose)
- ស្ថានភាពអ្នកជំងឺ (Patient Status)
- លេខប៉ាស្ព័រអ្នកជំងឺ (Patient Passport Number)
- លេខប៉ាស្ព័រអ្នកមើលថែអ្នកជំងឺ ហើយនិង ទំនាក់ទំនងជាមួយអ្នកជំងឺ (Caretaker Passport Number and Relationship)
- រយៈពេលដែលត្រូវស្នើសុំបន្ត សម្រាប់ការព្យាបាល
២. លិខិតស្នើសុំ រឺ Application For Extension of Temporary Stay in the Kingdom (TM-7) មានបិតរូបថត 4x6 (1 សនឹ្លក)
ចុចខាងក្រោមនេះដើម្បីទាញយកឯកសារនេះ
៣. ហ្វូតូកូពីប៉ាស្ព័រ ម្នាក់ ១ ច្បាប់ រួមមាន ទំព័រពត៌មានទូទៅ ទំព័រស្តែមវាយចូលប្រទេស និង សន្លឹក TM-6 ។

បណ្ណ TM-6
ករណីអ្នកជំងឺមិនអាចទៅបន្តវីសាខ្លួនឯងបាន
ក្នុងករណីនេះឯកសារដែលត្រូវការបន្ថែមមានដូចខាងក្រោម
៤. លិខិតប្រគល់សិទ្ធិ (Power of Attorney)
លិខិតប្រគល់សិទ្ធិនេះត្រូវការសាក្សី ២ នាក់ ដែលអាចស្នើសុំ គិលានុបដ្ឋាកយិកា (Nurse) ជួយចុះហត្ថលេខាឲ្យបាន
៥. រូបថតអ្នកជំងឺជាមួយនឹងកាសែតដែលបោះពុម្ពក្នុងថ្ងៃ ចុងក្រោយបំផុត មុនទៅបន្តវីសា

រូបភាពអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺ ជាមួយនឹងកាសែតបោះពុម្ព
(ហាមថតចេញផ្នែកណាមួយនៃរាងកាយរបស់អ្នកជំងឺ លើកលែងតែមុខ)

រូបភាពអ្នកជំងឺ ជាមួយនឹងកាសែតបោះពុម្ព ដោយថតឲ្យឃើញថ្ងៃទីបោះពុម្ព

កាសែតបោះពុម្ព ដោយថតឲ្យឃើញថ្ងៃទីបោះពុម្ព
៦. ឯកសារបញ្ជាក់ពីស្ថានទូត ក្នុងករណីអ្នកមើលថែអ្នកជំងឺលើសពី ១ នាក់
៧. គ្រប់ឯកសារទាំងអស់គួរតែកូពី សាគួរ ហើយចុះហត្ថលេខាលើសំណៅទាំងនោះឲ្យរួចរាល់ទុកជាមុន ជៀសវាងការខ្វះឯកសារនាំឲ្យខកជើង។
ទីតាំងរបស់ស្ថានទូតកម្ពុជានៅទីក្រុងបាងកក មានអាសយដ្ឋាន៖ 518, 4 Pracha Uthit Rd, Wang Thonglang, Bangkok 10310
ទីតាំងលើ Google Map: ស្ថានទូតកម្ពុជាទីក្រុងបាងកក
ក្រោយពីរៀបចំឯកសាររួចរាល់ យើងត្រូវទៅបន្តនៅ Meaung Thong Thani Thai Immigration Office
ម៉ោងធ្វើការ ចន្ទ-សុក្រ ចាប់ពីម៉ោង 8:30 AM - 3:30 PM
ទីតាំងលើ Google Map: Meaung Thong Thani Thai Immigration Office
ពត៌មានបន្ថែមពីចុចទីនេះ Meaung Thong Thani Thai Immigration Office