ដាណាម៉ាក គឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុង តំបន់ស្កេនឌីណាវា ហើយក៏ជាប្រទេសដែលសិ្ថតនៅ ប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកផងដែរ។
ខុបិនហាវិន គឺជារដ្ឋធានី ប្រទេស ដាណាម៉ាក។ វាជាទីក្រុងដែលមានទេសភាពស្រស់ស្អាត ព្រមជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់។ ប្រជាពលរដ្ឋនៅទីនោះចូលចិត្តប្រើកង់ជាមធ្យោបាយធ្វើដំណើរ ពីព្រោះតែទីក្រុងនេះមានផ្ទៃរាបស្មើរ ដែលអនុគ្រោះដល់ការជិះកង់។
ខ្ញុំបានចំណាយពេល ៣ថ្ងៃនៅទីនោះក្នុងវិស្សមកាលរដូវផ្ការីករបស់ខ្ញុំ។ ខាងក្រោមនេះជារូបភាពខ្លះៗក្នុងដំនើរកំសាន្តរបស់ខ្ញុំ។
ខ្ញុំបានស្នាក់នៅក្នុង Home stay Airbnb ជាមួយមិត្តភក្តិរបស់ខ្ញុំ យើងក៏អាចអារហារចំអិននៅទីនោះដោយខ្លួនឯងផងដែរ។
ខ្ញុំបានជួលកង់ជិះលំហែ ជុំវិញទីក្រុង។ ការជួលកង់មានតំលៃប្រហែលជា ៨អ៊ឺរ៉ូ ក្នុងរយៈពេល៦ម៉ោង តែយើងអាចជ្រើសរើសបានតំលៃខុសគ្នាតាមការបែងចែកប្រភេទកង់ និងរយៈពេលនៃការជួលកង់បាន។ ក្រៅពីការជួលកង់យើងក៏អាចប្រើប្រាស់រថយន្តសារធារណៈផងដែរ តំលៃប្រហែលជា ៤អ៊ឺរូចំពោះការជិះម្តង ហើយតំលៃប្រហែល12អ៊ឺរ៉ូ ចំពោះការប្រើប្រាស់រយៈពេល២៤ម៉ោង។
លើសពីនេះអ្នកក៏អាចទៅលេងទីក្រុងម៉ាល់ម៉ូប្រទេសស៊ុអែតដែលនៅជិតនោះផងដែរ។ យើងអាចជិះរថភ្លើង ឬឡានក្រុងទៅទីនោះដែលមានរយៈពេលប្រហេល ១ម៉ោងប៉ុននោះ។




នាងទេពមច្ឆាតូច គឺជាកន្លែងដែលអ្នកមិនគួររំលងនៅពេលដែលទៅលេងនៅខុបិនហាវិន។ វាមានរឿងនិទានដ៏កំសត់មួយ នៅពីក្រោយរូបចំលាក់នេះដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នា។ នាងទេពមច្ឆាបានលង់ស្នេហ៍នឹងរាជបុត្រមួយអង្គដែលបានមកធ្វើការនេសាទនៅកន្លែងរបស់នាង។ ស្រាប់តែថ្ងៃមួយមានខ្យល់ព្យុះ ហើយនាវារបស់ពួកគេបានលិចទៅក្នុងសមុទ្រ។ នាងក៏បានជួយរាជបុត្រាអង្គនោះ ដែលបានលង់ទឹកក្នុងសមុទ្រ ហើយនាំព្រះរាជបុត្រនោះទៅទីមានសុវត្ថិភាព និងរងចាំមើលរហូតដល់មាននារីម្នាក់បានឃើញគាត់ និងបានជួយគាត់ឲ្យបានដឹងខ្លួនវិញ។ ព្រះរាជបុត្រមិនបានដឹងទេថានាងគឺជាអ្នកដែលជួយទ្រង់ពិតប្រាកដ។ ដោយសារការស្រលាញ់ខ្លាំងរបស់នាងដែលមានទៅលើរាជបុត្រ ទើបនាងបានសម្រេចិត្តលះបង់ភាពជាមច្ឆា ប្តូរយកជើងដើម្បីក្លាយទៅជាមនុស្សនឹងតាមរកទ្រង់ មិនថានាងត្រូវលះបង់អ្វីក៏ដោយ។ នាងបានក្លាយទៅជាមុស្សពិតប្រាកដដូចបំណងប្រាថ្នា ប៉ុន្តែនៅពេលដែលនាងដើរម្តងៗ គឺហាក់បីដូចជាដេើរលើកាំបិតដ៏មុតស្រួច ព្រោះនេះជាបណ្តាសាក្នុងការផ្តូរយលជើងដែលនាងបានទទួល។ ទោះបីជាយ៉ាងណាសក៏ដោយនាងមិនមានការសោកស្តាយនោះទេ នាងនៅតែជំនះឧបសគ្គនេះ ដើម្បីមនុស្សដែលនាងស្រលាញ់។
ក្រោយមក នាងពិតជាបានជួបព្រះរាជបុត្រដុចបំណង នាងបានក្លាយជាមិត្តល្អរបស់ទ្រង់ តែជាអកុសល ព្រះរាជបុត្រមិនបានស្រលាញ់នាងវិញឡើយ។ ទ្រង់បានលង់ស្នេហ៍ទៅលើនារីម្នាក់ដែលបានជួយទ្រង់បន្ទាប់ពីនាង ដោយទ្រង់គិនថានារីម្នាក់គឺជានាក់ជួយទ្រង់ ហើយនាងទេពមច្ឆា មិនបានប្រាប់ពិតដល់ទ្រង់នោះដែរ។ ក្រោយមកព្រះរាជបុត្របានរៀបអភិសេកជាមួយព្រះនាងនៅនគរផ្សេងទៀត ហើយព្រះនាងអង្គនោះ គឺជានារីដែលបានជួយទ្រង់នោះ ដូចច្នេះទ្រង់គិថថាទីបំផុតទ្រប់បានជួបស្នេហាពិតរបស់ខ្លួនហើយ។
នាងទេពមច្ឆាមានការឈឺចាប់យ៉ាងខ្លាំង ទើបនាងរត់មកកាន់សមុទ្រវិញ តែអ្វីដែលគួរឲ្យសោកស្តាយនាងមិនអាចប្តូរយកកន្ទុយវិញបាន នាងមិនអាចប្រឡប់ទៅលើគោគឬក៏ចុះទឹកវិញបាន រូមជាមួយការខូចិត្តដ៏ខ្លាំងផងនោះ នាងយំនៅទីនោះរហូតក្លាយជាថ្មរហូតទៅ។ ដូចនេះហើយទើបគេបានសាងរូបចំលាក់នេះឡើង ដើម្បីរំលឹកដល់រឿងនេះ។
ជាការពិណាស់ ការស្រលាញ់គេតែម្ខាងគឺជារឿងដែលវេទនបំផុត ដូចនេះយើងគួរតែស្រលាញ់មនុស្សដែលស្រលាញ់យើងដូចគ្នា។ ខ្ញុំពិតជាបានស្រក់ទឹកភ្នែកពេលដែលខ្ញុំបានអានពីរឿងនេះ។



ទេសភាពពីលើអាគារតារាស្រ្តដែលមានរាងមូល


ស្ពានឆ្លងសមុទ្របាល់ទិច ទៅកាន់ស៊ុយអែត

ទីក្រុង ម៉ាល់ម៉ូ ប្រទេសស៊ុយអែត
European countries look so clean ...
Actually, it is the original story of the little mermaid in Disney, but it was change to a happy ending when it came to Disney animation.
A bit similar to the Legend of the Blue sea