ប្រហែលជាអ្នកមានចំងល់ហើយថាហតុអ្វីបានជា Iceland (អ៊ីស្លង់) គឺជាប្រទេសក្នុងក្តីស្រម័យរបស់ខ្ញុំកាលដែលមិនមានមនុស្សជាច្រើននៅប្រទេសកម្ពុជាចាប់អារម្មណ៍លើប្រទេសមួយនេះឡើយ។ ចំពោះអ្នកដែលរៀនខាងភូគភ្ភសាស្រ្តដូចជាខ្ញុំ គឺខ្ញុំមានបំណងប្រថ្នាមួយគឺទៅតំបន់មួយដែលខ្ញុំអាចធ្វើដំណើរកំសាន្ត និងរៀនពីភូគភ្ភសាស្រ្តនៅប្រទេសនោះផង។ ជាក់ស្តែងនៅប្រទេស អ៊ីស្លង់គឺជាប្រទេសមួយដែលមានទេសភាពស្អាត និងមានភូគភ្ភសាស្រ្តគួរឲ្យទាក់ទាញបំផុត។ Reykjavík គឺជារដ្ឋធានីរបស់ Iceland ប្រទេសនេះមានប្រជាជនប្រហែលតែ ៣៣០០០០ នាក់ប៉ុននោះ ហើយមានអាកាសធាតុត្រជាក់ស្ទើគ្រប់ពេលវេលា។ ច្បាប់មួយដែលគួរឲ្យចាប់អារម្មណ៍នៅប្រទេសនេះ គឺអ្នកមិនអាចមានទំនាក់ទំនងស្នេហាជាមួយបងប្អូនជីដូនមួយបានឡើយ ហើយគេមានកម្មវិធីទូរសព្ទ័មួយដែលអាចឲ្យដឹងថាអ្នកជាបងប្អូននឹងគ្នាឬអត់។
នៅក្នុងវិស្សមកាលរដូវក្តៅកាលពីឆ្នាំ ខែកញ្ញា ២០១៦ ខ្ញុំបានចំនាយពេលប្រាំថ្ងៃដើម្បើធ្វើដំនើរកំសាន្តនៅទីនោះតែម្នាក់ឯងដោយមិនមានមិត្តភក្តិណាចូលរួមជាមួយខ្ញុំឡើយ។ ស្តាប់ទៅហាក់ដូចជាឯការបន្តិចចំពោះខ្ញុំ ប៉ុន្តែតាមពិតខ្ញុំពិតជាសប្បាយចិត្តហ្នឹងមានអារម្មណ៍រំភើបមែនទែន។ វាអាចបង្រៀនខ្ញុំឲ្យមានភាពឯករាជ្យ និងស្គាល់ពីខ្លួនឯងកាន់តែច្បាស់។ ខ្ញុំពិតជាមិននឹងស្មានថាខ្លួនឯងពិតជានបានឈរនៅលើទឹកដីមួយនេះឡើយ។ ប្រទេសនេះពិតជាបានឆក់យកបេះដូងខ្ញុំបានឆាប់យ៉ាងនេះ។ រូបភាពខាងក្រោមនេះគឺជាកន្លែងមួយចំនួបដែលខ្ញុំបានទៅលេង។

កន្លែងដែលខ្ញុំឈរពីលើនេះជា ស្នាមហូររបស់ Lava ចេញពីភ្នំភ្លើង។

Geysir ជាកន្លែងដែលមានទឹកពុះហើយផ្ទុះឡើងប្រហែលជា ៣ទៅ៥ នាទីម្តង។

ទឹកធ្លាក់អឆ្ឆរិយៈ ជាទឹកធ្លាក់ដ៏ធំមួយនៅ Iceland វាពិតជាស្រស់ស្អាតខ្លាំងណាស់។

ប្រទេសនេះជាប្រទេសដែលប្រើ Geo-thermal and Fumeral ធ្វើជាថាមពលដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេស។ ហើយកន្លែងនេះជាកន្លែងមួយនៅជិតរោងចក្រថាមពលនេះដេរ។

សេះនៅទីនេះគឺមានលខ្ខណៈពិសេសមួយ គឺមិនមានការបង្កាត់ពូជជាមួយសេះប្រទេសផ្សេងឡើយ វាមានរាងទាបមើលទៅហាក់ដូចជា Pony។ សេះទាំងអស់នេះ ត្រូវបានគេនាំយកមកពី នរ័វេសន៍ តាំងពីពេលពួក The Viking ធ្វើដំណើរទៅកាន់ដែលដីថ្មីហើយកសាងប្រទេសនៅទីនោះក្នុងអំឡុង ស.វ ទី៩។ នៅពេលណាមួយដែលវាត្រូវបានគេនាំចេញពីកោះនេះ នោះវានិងមិនអាចត្រលប់មកវិញបានឡើយ។

ឆ្នេរសមុទ្រនៅភាគខាងត្បូង នៃអ៊ីស្លង់

ការនេសាទគឺជាផលិផលសំខាន់ទីពីរសំរាប់សេដ្ឋកិច្ចជាតិ បន្ទាប់ពិវិស័យទេសចរណ៍។ ហើយនេះគឺជាការទុកដាក់ត្រីតាមបែកលក្ខណៈបុរាណ។

ប្រហែលទាំងអស់គ្នានៅចាំបានហើេយពីមេរៀនទ្វីបរសាត់ ក្នុងមេរៀនផែនដីវិទ្យា ហើយជាការពិតណាស់ខ្ញុំបានមកដល់ទីនេះ។ វាជាតំបន់ដែលទ្វីបរសាត់ចាកចេញពីគ្នាប្រហែល ២ស.ម ក្នុងមួយឆ្នាំ។

នៅខាងស្តាំគឺជា ផ្លេតអ៊ឺរ៉ាស៊ាន(Eurasian plate) ហើងខាងឆ្វេងជា ផ្លេត អាមេរិចខាងជើង (North American plate)។ នេះជាកន្លែងក្នុង ក្តីស្រមៃរបស់ខ្ញុំ។ នៅពេលនោះខ្ញុំបានរត់ចុះឡើងហាក់ដូចជាកូនក្មេងដែលបានទៅលេងនៅសួនកំសាន្ត។

នេះជារូបតំណាងនៅរដ្ឋធានី Reykjavik

The Blue lagoon គឺជាកន្លែង រ៉ូមែនទិចសម្រាប់អ្នកមានគូរ។

ឧទ្យានជាតិ Vatnajökulsþjóðgarður

ដុំថ្មតំណាងឲ្យរូបយក្ស

ឆ្នេរនៅភាគខាងលិច Hellnar

បឹងនៅក្នុងទីក្រុង Reykjavik

ព្រះវិហារដ៏ធំនៅ Reykjavik

សារៈមន្ទីជាតិរបស់អ៊ីស្លង់ នៅទីនោះអ្នកសរសេរ Postcards ហើយទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកបានដោយមិនអស់លុយ។

រូបយក្សដែលគេដំរៀបពីថ្ម ដោយគេមានជំនឿថាវានឹងអាចការពារអ្នកភូមិពីព្រាយបិសាចបាន។

នេះក៏ជាឆ្នេរមួយនៅភាគខាងលិចដែរ

ទឹកធ្លាក់

ភ្នំដែលសំបូរទៅដោយ columnar basalt

ទឹកធ្លាក់Skógafoss

ខ្ញុំដើរឡើងភ្នំរយៈពេលប្រហែល ៣០នាទីដើម្បីទៅដល់ទឹកធ្លាក់ Skaftafell។