«បង ស្រលាញ់អូន» ខ្ញុំឈរធ្មឹង ហាក់ចង់គាំង ដើរទៅមុខមិនរួចនិយាយមិនបានឬធ្វើអីទាំងអស់។ មនុស្សដែលឈរចំពោះមុខខ្ញុំនៅពេលនេះជា បុរសក្នុងក្តីស្រមៃរបស់ជាយូរណាស់មកហើយ។ គេម្នាក់នោះគឺ ព្រះរាជាបុត្រទីបួន Wang So ក្នុងរឿង Moon Lovers: Scarlets heart Ryeo ប្រហែលជាអ្នកទាំងអស់គ្នាស្គាល់ហើយថាគេជា Lee Joon Gi តារាល្បីរបស់ប្រទេសកូរ៉េ។ គេដើរកាន់តែខិតជិតមករកខ្ញុំ ហើយចុះមករកមុខមាត់របស់ខ្ញុំ ស្លាប់ហើយឬមួយគេចង់ថើបខ្ញុំ? បើគេថើបខ្ញុំមែននោះវាប្រាកដជាស្នើមថើបដំបូងរបស់ខ្ញុំហើយ មិនពិតទេដឹង! ស្រាប់តែពេលនេះនាឡិកាក្នុងបន្ទប់របស់រោទិ៍ឡើង ធ្វើឲ្យខ្ញុំភ្ញាក់ដឹងខ្លួនឡើង។ «ហើយនាឡិកានេះមករោទិ៍អីពេលនេះ មករំខានពេលវេលាល្អរបស់ខ្ញុំ ហើយនឹង លី ជូន គី។ ពិតជាគួរឲ្យខឹងមែន!!» ខ្ញុំនិយាយបណ្តើរ ងិង៉ក់បណ្តើរ ព្រោះពេលនេះម៉ោងទើបតែ ៤៖៣០នាទីតែប៉ុននោះ ដោយសារថ្ងៃនេះខ្ញុំមានដំណើរកំសាន្តសិក្សាទៅខេត្តតាកែវដូចច្នេះត្រូវតែក្រោកឲ្យលឿន បើយឺតឡានប្រកដជាគេទៅចោលមិនខាន។ នាឡិការបស់ខ្ញុំរោទិ៍ជាលើកទីពីរហើយ បើនៅតែមិនទៅទៀតមិត្តរួមបន្ទប់របស់ខ្ញុំច្បាស់ឡើងធាក់ខ្ញុំជាមិនខាន។ ខ្ញុំក៏ដាច់ចិត្តចាកពីគ្រែដ៏កំសត់របស់ដើម្បីរៀបចំខ្លួនទៅសាលា។
ខ្ញុំភ្លេចណែនាំខ្លួនឯងឲ្យ អ្នកទាំងអស់ស្គាល់ ខ្ញុំឈ្មោះ ស៊ុន ធីតា ជានិស្សិតឆ្នាំទី៣ ផ្នែកធនធានរ៉ែ នៅសាលាតិចណូ។ ខ្ញុំត្រូចបានគេដាក់ឈ្មោះថាជា រាជនីសម្រស់លំដាប់លេខពីរ ព្រោះថាក្នុងមានតែស្រីពីរនាក់តែប៉ុណ្ណោះ ក្នុងចំណោមសិស្ស២៥នាក់។ បើនិយាយឲ្យចំគេមិនសូវចាត់ទុកខ្ញុំជាស្រីឡើយ។ អា៎ ភ្លេចខ្លួនពេលនេះខ្ញុំមកដល់សាលាហើយ មិត្តរួមថ្នាក់បានមកជុំគ្នាអស់ហើយ។ អ្នកគ្រូប្រាប់ពួកយើងថ្ងៃមានសិស្សច្បងឆ្នាំទីប្រាំ ប្រាំនាក់នឹងមកចូលរួមជាមួយពួកយើង ពួកគាត់នឹងទទួលខុសត្រូវក្រុមនិមួយដើម្បីជួយការងារបស់ពួកយើង។ «ធីតា នាំក្រុមរបស់ប្អូនទៅយកសំភារៈចុះទៅ field ពីសុខហេង ដែលកុំពុងកាន់ផ្លាកលេងប្រាំនោះទៅ» អ្នកគ្រូនិយាយមកកាន់ខ្ញុំ។ «ចា៎ អ្នកគ្រូ» ហើយខ្ញុំក៏ដើរទៅរកគាត់។ ឱព្រះអើយនេះសិស្សច្បងម្នាក់នេះ សង្ហាខ្លាំងណាស់ មានភ្នែកតូចៗ ហើយខ្ពស់ទៀត មើលទៅដូចជា លី ជូន គី របស់ខ្ញុំខ្លាំងណាស់។ ទេៗៗ ខ្ញុំមិនអាចក្បត់ លី ជូន គី របស់ ខ្ញុំបានទេ មិនអាចធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់បានទេ។ «ធីតា មែន?» គាត់សួរខ្ញុំ ធ្វើឲ្យខ្ញុំភ្ញាក់ព្រឺត។ «ចា៎» ខ្ញុំឆ្លើយទៅគាត់វិញ។ «ធីតា នាំក្រុមយើងមក បកនឹងពន្យល់ពីសំភារៈដែលយើងត្រូវយកទៅ field» គាត់និយាយពិតជាពិរោះមែន។ ខ្ញុំក៏ហៅសមាជិកក្នុងក្រុមរបស់ខ្ញុំមក មានដូចជា ដារ៉ា មិត្តភក្តិស្និតស្នាលរបស់ខ្ញុំ សីហា សុខា ហើយនិង វណ្ណរ៉ា ឲ្យមកជុំគ្នានៅទីនេះ។ «បង សុខហេង គ្រប់គ្នាមកជុំគ្នាអស់ហើយ» ខ្ញុំនិយាយទៅកាន់គាត់។ «អរគុណ» គាត់ក៏បានបន្តទៀត «សួរស្តីអ្នកទាំងអស់គ្នា បងឈ្មោះ លី សុខហេង ប្រហែលជាអ្នកទាំងអស់គ្នាមិនសូវជួចបងទេ បងទើបតែមកពីផ្លាស់ផ្តូរការសិក្សានៅថៃពីរបីខែមុននេះ។» អញ្ចឹងតើបានជាមិនដែលឃើញពីមុននៅក្នុង ដេរប៉ាត់តឺម៉ង់ ខ្ញុំគិតក្នុងចិ្តត។ «មែននេះជាឡើកទីមួយដែលអ្នកទាំងអស់គ្នាចុះទៅ field តើអ្នកទាំងអស់គ្នាដឹងទេអ្វីដែលសំខាន់ជាគេ?» សីហាក៏ឆ្លើយថា «បង ខ្ញុំគិតថាផែនទី និងត្រីវិស័យ» វ៉ាយ សីហា ពិតជាពូកែមែន គិតមិនទាន់ចប់ផងគាត់ក៏សួរខ្ញុំ «ចុះធីតា យើងគិតយ៉ាងម៉េចដែរ?» ហេតុក៏ចូលចិត្តពញ្ញាក់ខ្ញុំដល់ហើយ។ ខ្ញុំតបទៅវិញថា«ខ្ញុំក៏គិតអញ្ចឹងដែរ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើសិនជាអាចយើងគួរតែមាន ញ័រញួរ GPS អាស៊ីត ព្រមទាំង Hand lens (ឧបករណ៍សម្រាប់មើលថ្ម)។» សំណាងហើយដែលខ្ញុំមើលមេរៀនពីយប់មិន កុំអីពិតជាចប់ជាមិនខាន។ «ត្រឹមត្រូវហើយ អញ្ចឹងយើងមកឧបករណ៍ម្នាក់មួយទៅ បងនឹងកត់លេខរៀង។ ធីតា យើងប្រធានក្រុមបងឲ្យរើសមុនគេ។» ចារិករប៉ិលរប៉ូចរបស់ខ្ញុំក៏មិនចោលសោះ ខ្ញុំក៏ឆ្លើយយ៉ាងលឿនថា «ញ័រញួរ» មិនទាន់និយាយចប់គាត់ក៏សើចហើយនិយាយថា «ហើយយើងហ្នឹងខ្លួចតូចប៉ុណ្ណឹង ចង់បានញ័រញួរ យកទៅវាយស្អីកើត យក GPS ទៅ។» គាត់បានហុច GPS ឲ្យខ្ញុំ។ មុខមាត់សង្ហាណាស់តែមាត់អាក្រក់ដល់ហើយ។ ក្រោយពីចែកសម្ភារៈរួចរាល់អស់ហើយ អ្នកគ្រូហៅពួកយើងឡើងឡាន។ ខ្ញុំអង្គុយជាមួយមិត្តរួមថ្នាក់ស្រីរបស់ខ្ញុំ លីណា គេក៏ជាសង្សារបស់ ដារ៉ាពួកម៉ាកខ្ញុំដែរ។ វណ្ណរ៉ា បាននិយាយជាមួយតៃកុងឡានថាពួកយើងចង់ច្រៀងខារ៉ាអូខេ គាត់ក៏រៀបចំឲ្យ។ ចំណែកខ្ញុំវិញឲ្យតែឃើញក្បាលម៉េក្រូគឺមិនបានទេ គឺថាមិនថាបទប្រុសឬបទស្រីទេគឺខ្ញុំច្រៀងទាំងអស់ មិត្តភក្តិខ្ញុំ គេធ្លាប់នឹងខ្ញុំទៅហើយ។ ស្រាប់តែពេលនេះបទសំណប់ចិត្តបានបន្លឺឡើង គឺបទស្រលាញ់គ្នាបានទេ របស់ សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ។ លីណាក៏ហុចមេក្រ៉ូឲ្យខ្ញុំ តែក៏មិនចាប់អារម្មណ៍ថាអ្នកណាច្រៀងជាមួយខ្ញុំដែរ តែពេលដែលខ្ញុំមើលទៅបែរជាបងសុខហេងជាអ្នកច្រៀងទៅវិញ។ ខ្ញុំមានអារម្មណ៍ថាបេះដូងដូចជាលោតញាប់ជានមុន ហើយមុខខ្ញុំឡើងក្រហមព្រៀងហើយផាយចំហាយក្តៅទៀត។ តើខ្ញុំកើតអីឲ្យមែនទែនទៅ? ខ្ញុំចង់ឈប់ច្រៀងដែរតែវាមិនមែនជាទម្លាប់របស់ខ្ញុំទេ ហើយខ្លាចគេថាទៀតក៏សម្រេចចិត្តច្រៀងឲ្យចប់ទៅ។ មិនយូប៉ុន្មានរថយន្តបានមកដល់ផ្សារត្រាំកក់ ហើយយើងទាំងអស់គ្នាក៏ឈប់ដើម្បីញ៉ាំអារពេលព្រឹក ព្រោះពេលនេះទើបតែម៉ោង៩ នៅឡើយ។ ខ្ញុំអង្គុយរួមតុជាមួយក្រុមរបស់ខ្ញុំ ព្រមទាំងលីណាផងដែរ ស្រាប់តែពេលនេះមិនដឹងយ៉ាងម៉េច បងសុខហេងដើរមករកតុរបស់ពួកយើង «បងសុំចួលរួមផងបានអត់?» ដារ៉ាក៏ឆ្លើយ «មានអីបង អង្គុយជិតធិតាមក» ហើយតារាហ្នឹងកើតអីកន្លែងជិតវណ្ណរ៉ាទំនេរមិនឲ្យអង្គុយ សុខចិត្តឡើងចេញឲ្យគាត់អង្គុយ ពិតជាយ៉ាប់មែន។ ក្រោយពីរញ៉ាំបាយ និងរៀបចំអាហារខ្ចប់រួចរាល់ពួកយើងក៏បន្តដំណើរទៅមុខទៀត ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថាហត់បន្តិចព្រោះលេងតាំងពីព្រលឹមមក។ ខ្ញុំក៏បិតភ្នែកសម្រាកបន្តិច ស្រាប់តែភ្ញាក់ដឹងខ្លួនវិញនៅពេលដែលអ្នកគ្រូប្រកាសថា «ពួកយើងត្រៀមសម្ភារៈ និងរៀបចំខ្លួនឲ្យហើយទៅ ៥នាទីទៀតយើងទៅដល់ភ្នំឌិនហើយ។» ខ្ញុំក្រលែកមើលជុំវិញខ្លួន។ ខ្ញុំភ្ញាក់ព្រឺត ខ្ញុំចាំបានថា លីណាអង្គុយជិតខ្ញុំច្បាស់ណាស់ តែហេតុអីពេលនេះទៅបងសុខហេងទៅវិញ? តើខ្ញុំយោសប្តិទៀតហើយមែនទេ? ហើយលីណាគេទៅណា? តើខ្ញុំគេងអាក្រក់មើលទេ? ហ្ហើយពិតជាមិនរស់ទេយើងហ្នឹងបើផ្តេសផ្តាសយ៉ាងហ្នឹង!!! ខ្ញុំងាកទៅម្តងទៀត ហ្ហី!!!!ពិតជាគាត់ពិតមែន! ឈប់សើចដាក់ខ្ញុំទៅបានទេ? ភាពសង្ហារបស់គាត់ពិតជាធ្វើឲ្យខ្ញុំក្បត់ហ្នឹង លី ជូន គី មិនខាន។

រូបភាពតូច Youtube ទាញយក 4k